ផលិតផល

Huawei MateBook E 2023 ថេប្លេតស៊េរីថ្មីអេក្រង់ 12.6-inch OLED និងអេក្រង់  120Hz refresh rate

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មី MateBook E 2023 ដើម្បីប្រជែងជាមួយនឹងថេប្លេត Microsoft Surface Pro ។ ថេប្លេតថ្មីនេះមានអេក្រង់  120Hz OLED ជាមួយនឹងការឌីស្សាញទម្រង់  2-in-1 ។ ថេប្លេត MateBook E នេះមានបំពាក់នូវ kickstand និង detachable keyboard ផងដែរ។ Huawei Matebook E 2023 នេះមានអេក្រង់ទំហំ  12.6-inch OLED ជាមួយនឹងកម្រិតភាពច្បាស់​ 120Hz refresh rate

វាមានបន្ទះឈីប  Intel Ader Lake-U processors ។ វាប្រើប្រាស់នូវ  12th -gen Core i5-1230U និង  Core i7-1260U 10-core processors ។ ថេប្លេត MateBook E 2023 នេះមាន 1TB Storage ក្រាហ្វិកកាត  Iris Xe Graphics iGPU series និងរ៉េមទំហំ 16GB ។ ថេប្លេតនេះមានអេក្រង់  2,560 x 1,600 pixels និង 16:10 aspect ratio ។ 2023 MateBook E នេះមានថាមពលថ្ម 42Wh ដែលអាចប្រើប្រាស់បានយូរថែមទៀត៕