ផលិតផល

Huawei Vision Smart Screen 3 4K TV ទូរទស្សន៍ស៊េរីថ្មីបំពាក់នូវបច្ចេកវិទ្យា AI ដ៏ទំនើប

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ថ្មីដែលមានឈ្មោះហៅថា Huawei Vision Smart Screen 3 ដែលមានកាមេរ៉ា AI super-sensing គុណភាពរូបភាព 240Hz និងអេក្រង់ 4K ជាមួយនឹងបន្ទះឈីប  flagship chipនិង​AI vision chip ។Huawei Vision Smart Screen 3 នេះក៏មានមុខងារឆ្លាតវៃជាច្រើនទៀតដូចជា  AI super-sensing ដែលអាចសម្គាល់ទៅលើរូបភាពបានដល់ទៅ​ 11 ប្រភេទផ្សេងៗគ្នា។

បន្ទះឈីប AI vision chip នៅលើទូរទស្សន៍នេះក៏មាន NPU និងទ្រទ្រង់នូវ 1.0T AI computing power ផងដែរ។ Huawei Vision Smart Screen 3 នេះទ្រទ្រង់នូវ  4K 120Hz high refresh rate និង  92% DCI-P3 wide color gamut ។ នៅក្នុង game mode វាក៏ទ្រទ្រង់ទៅលើ  240Hz frequency រួមជាមួយនឹង latency 80ms ។ Huawei Vision Smart Screen 3 នេះមានទំហំ  65-inch version និង  75-inch version