ផលិតផល

Xiaomi Redmi Buds 4 Active កាសស្តាប់ឥតខ្សែបំពាក់នូវ 12mm drivers & IPX4

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ Redmi Buds 4 Active earbuds ដែលមានការពង្រឹងច្រើនបើធៀបជាមួយនឹងកាសស្តាប់ជំនាន់មុន Redmi Buds 4 ។ កាសស្តាប់ Buds 4 Active នេះមានបំពាក់នូវ 12mm drivers ហើយវាក៏មានមុខងារ active noise cancellation ថែមទៀត។

បន្ថែមពីនេះទៀតនោះ កាសស្តាប់ Redmi Buds 4 Active នេះមានបច្ចេកវិទ្យា IPX4 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ កាសស្តាប់ Redmi Buds 4 Active នេះអាចប្រើប្រាស់បាន 28 ម៉ោងជាមួយនឹង Charging Case របស់វា។ កាសស្តាប់ Redmi Buds 4 active នេះសាកថ្ម 10 នាទីប្រើប្រាស់បាន 2 ម៉ោង។ បន្ថែមពីនេះទៀតនោះ កាសស្តាប់នេះក៏ទ្រទ្រង់នូវ Bluetooth 5.3 connectivity និង Google Fast Pair ។​

វាក៏មានមុខងារ music playback, answering / rejecting call ហើយវាក៏មានមុខងារ latency mode ថែមទៀត។ កាសស្តាប់ Redmi Buds 4 Active នេះមានទម្ងន់ 42g ហើយសម្រាប់ charging case នេះមានថាមពលថ្មទំហំ 440mAh ៕