ព័ត៌មាន

TECNO POVA 5 ស្មាតហ្វូនលេងហ្គេមកម្រិតថវិកាល្អបំផុត ត្រឹមតែ 179$  ជាមួយ 16GB*+256GB, បន្ទះឈីប Gaming MKT G99, អេក្រង់រលូន 6.78″ FHD+ 120Hz, ថ្មធំ 6000mAh និង 45W Smart Charge

TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី POVA 5 Series Free Fire Special Edition ធ្វើឲ្យកក្រើកទីផ្សារកម្ពុជា ជាមួយសមត្ថភាពខ្លាំងលើសគេក្នុងកម្រិតតម្លៃនេះ ទាំង ជាមួយ RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ 120Hz, បន្ទះឈីប MediaTek Helio G99 6nm ថាមពលថ្មធំ 6000mAh លេងពេញមួយថ្ងៃហើយសាកថ្មលឿន 45W smart charge ។ POVA 5 Series Free Fire Special Edition  ស្មាតហ្វូនលេងហ្គេមលំដាប់ថវិកាដែលល្អបំផុត គឺមានតម្លៃត្រឹមតែ 179 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB និង  169 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 128GB។

TECNO POVA Series ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពលឥតដែនកំណត់ និងដំណើរការខ្លាំង ។ TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ POVA 5 Series Free Fire Special Edition ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុតក្នុងកម្រិតតម្លៃនេះ។ ភាពជាដៃគូរបស់យើងជាមួយ Garena Free Fire បានឃើញពីការចាប់ផ្តើម នៃលក្ខណៈពិសេសប្លែកៗជាច្រើន  ហើយយើងបាននាំអ្នកគ្រប់គ្នាទទួលយកបទពិសោធន៍ទាំងនេះចាប់ពីពេលនេះទៅ។

ការរចនាទាក់ភ្នែកឈានមុខគេ Turbor Mecha Design

សហការរចនាជាមួយនឹងហ្គេម Battle Royale ដ៏ពេញនិយម Garena Free Fire, POVA 5 Series Free Fire Special Edition មិនត្រឹមតែនាំមកនូវការធ្វើឱ្យប្រសើរឡើងនូវដំណើរការប៉ុណ្ណោះទេ ប៉ុន្តែ បានបន្ថែមតួអង្គក្នុងហ្គេមដ៏ស្រស់ស្អាតផងដែរ ព្រមទាំងមានការរចនាបែបកញ្ចក់ 3D  មានខ្សែឆ្នូតប្រដេញ ប្រៀបដូចជាអាវគ្រោះការពារមនុស្សយន្ត ដើម្បីផ្តល់នូវបទពិសោធន៍ស្មាតហ្វូនដ៏អស្ចារ្យ និងខ្លាំងក្លាសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅជុំវិញពិភពលោក។

ការលេងហ្គេម និងការកម្សាន្តសម្បូរបែបជាមួយនឹងអេក្រង់ច្បាស់ 6.78″ FHD+ និងល្បឿនអេក្រង់រលូន 120Hz

TECNO POVA 5 Free Fire Special Edition បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Gaming Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អជាមួយនឹងការប្រើប្រាស់ថាមពលទាប ថាមពលកុំព្យូទ័រកាន់តែរឹងមាំ និងស្ថេរភាពជាងមុន។

ដើម្បីឲ្យស័ក្តិសមនឹងដំណើរការដ៏អស្ចារ្យរបស់វា POVA 5 Free Fire Special Edition មានអេក្រង់ទំហំ 6.78 អ៊ីញ FHD+ ជាមួយនឹងកម្រិតភាពច្បាស់ 1080 * 2460 សម្រាប់ទិដ្ឋភាពធំទូលាយ និងបង្ហាញរូបភាពដែលគួរអោយចាប់អារម្មណ៍។ ល្បឿនអេក្រង់រលូន 120Hz បង្កើតចលនារលូនមិនគួរឱ្យជឿ និង ការប៉ះបញ្ជាដ៏រីករាយ។ មិន​ថា​សម្រាប់​ការ​លេង​ហ្គេម ការ​មើល​ភាពយន្ត ឬ​ការ​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ វាអាចកំដរអ្នកបានគ្រប់ពេល។

TECNO POVA 5 Free Fire Special Edition ក៏ផ្តល់នូវអង្គចងចាំកម្រិតកំពូលរហូតដល់ 8GB + 8GB បន្ថែម RAM និង ROM រហូតដល់ 256GB ។ ការផ្តល់បទពិសោធន៍ដែលរលូន គ្មានភាពរអាក់រអួល អង្គចងចាំធំនៅក្នុង POVA 5 អាចបើកកម្មវិធីរហូតដល់ 25 កម្មវិធី ឲ្យដំណើរការក្នុងពេលតែមួយ ដោយមិនមានការយឺត និងអាចឱ្យពេលវេលាចាប់ផ្តើមកម្មវិធីជាមធ្យមប្រសើរឡើង 39% ។

ការប្រណាំងមិនឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាថាមពលឥតដែនកំណត់ និងថាមពលថ្មល្អបំផុតក្នុងកម្រិតតម្លៃនេះ

TECNO POVA 5 Free Fire Special Edition អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថាមពល និងមានភាពសប្បាយរីករាយមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មមិនគួរឱ្យជឿជាមួយនឹងថ្មធំ 6,000mAh និង 45W Smart Charge ។

TECNO POVA 5 Free Fire Special Edition ដែលមានថាមពលថ្មធំ 6,000mAh ផ្តល់ថាមពលគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ថាមពលខ្លាំងពេញមួយថ្ងៃ ដែលអាចឱ្យអ្នកគាំទ្រ Free Fire ចូលរួមលេងដោយមិនមានការរំខានដោយសាកថ្ម។ ក្រៅ​ពី​ការ​លេង​ហ្គេម សមត្ថភាព​ដ៏​សម្បើម ​នេះ​អនុញ្ញាត​ឱ្យ​ការ​ហៅ​ទូរសព្ទ​​ជាង 39 ម៉ោង លេង Facebook ជាង 18 ម៉ោង និង មើល​វីដេអូ​ជាង 14 ម៉ោង។ ទន្ទឹមនឹងនេះ ការសាកថ្មឆ្លាតវៃ 45W Smart Charge អាចបញ្ចូលថាមពលថ្មបាន 50% ក្នុងរយៈពេលត្រឹមតែ 21 នាទី និង សាកពេញក្នុងរយៈពេល 60 នាទី – លឿនជាង POVA Series ពីមុន 25% ដែលធ្វើឱ្យវានេះជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់អ្នកលេងហ្គេម។

ស៊េរីនេះក៏ផ្តល់ជូននូវ Battery Lab 3.0 ដើម្បីបង្កើនអាយុកាលថ្មនៅក្នុងរបៀប Super Power Saving ខណៈដែលមាន ផ្ទេរថាមពលថ្ម  10W reverse charging ដែលអាចឱ្យស្មាតហ្វូនធ្វើជា power bank សាកឧបករណ៍ផ្សេងទៀតផងដែរ។

ការរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃលក្ខណៈពិសេស Free Fire និងសមត្ថភាពសម្លេង សម្រាប់ភាពរីករាយដ៏អស្ចារ្យ

ការលើកកម្ពស់បទពិសោធន៍លេងហ្គេមដ៏សម្បូរបែប POVA 5 Free Fire Special Edition ត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេងពីរ សម្រាប់សំឡេងពេញលេញ DTS និង Hi-Res ។ការលេងហ្គេមត្រូវបានពង្រឹងបន្ថែមដោយ Z-axis Linear Motor និង Hard Gyroscope របស់ឧបករណ៍ដែលបង្កើតការរំញ័រជាក់ស្តែង ក៏ដូចជាម៉ាស៊ីន Aurora ដែលដំណើរការដោយ AI ថ្មីទាំងអស់ ដែលផ្តល់ល្បឿនបើកដំណើរការកម្មវិធីលឿនដូចរន្ទះ។

បំពាក់ដោយបន្ទះបន្សាបកំដៅ Vapor Chamber Cooling ជាលើកដំបូង ម៉ូដែលថ្មីនេះ អនុញ្ញាតឱ្យមានតំបន់បញ្ចេញកំដៅដ៏ធំបំផុត 10749mm2 ជាមួយនឹងស្រទាប់នៃការសាយភាយកំដៅរហូតដល់ 10 ស្រទាប់ ដែលផ្តល់នូវភាពត្រជាក់ល្អជាង POVA ជំនាន់មុន 2 ដង សម្រាប់ការលេងហ្គេមដោយគ្មានកង្វល់។POVA 5 Free Fire Special Edition ក៏ផ្តល់នូវបទពិសោធន៍ស្មាតហ្វូនដែលមាន Free Fire Edition មានការរចនា ពីការរចនាវេចខ្ចប់រហូតដល់កម្មវិធី Theme។

ការ​ថត​រូប​ដ៏​ទាក់ទាញ​ជាមួយ​នឹង​កាមេរ៉ា​ដែល​ដំណើរការ​ដោយ AI

ថ្វីត្បិតតែជាស្មាតហ្វូនលេងហ្គេម TECNO POVA 5 Free Fire Special Edition បំពាក់នូវកាមេរ៉ា AI 50MP ដ៏អស្ចារ្យសម្រាប់ការចាប់យករូបភាពយ៉ាងច្បាស់ស្អាត។ វាក៏មានមុខងារ vlogging ជាមួយនឹងទិដ្ឋភាពពីរ ហើយមាន Sky Shop ដើម្បីកែសម្រួលផ្ទៃមេឃយ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មុខងារ Portrait Beauty អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើនភាពស្រស់ស្អាតបែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។

អតិថិជនទាំងអស់អាចរកជាវស្មាតហ្វូនម៉ូដែលថ្មីនេះ POVA 5 Series Free Fire Special Edition នៅតាមបណ្តារហាងដៃគូសហការរបស់ TECNO ទូទាំងប្រទេស និងអាចសាកសួរព័ត៌មានបន្ថែមតាមរយៈទំព័រ facebook ផ្លូវការ TECNO Mobile នៅ https://www.facebook.com/TECNOMobileCambodia  ។