ផលិតផល

Lenovo ThinkStation PX Workstation កុំព្យូទ័រជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ ThinkStation PX flagship workstations ដ៏អស្ចារ្យរបស់ខ្លួនជាមួយនឹងបន្ទះឈីប  Xeon scalable processors និងក្រាហ្វិកកាត  RTX 6000 flagship ថែមទៀត។ ThinkStation PX គឺជាជំនាន់ថ្មីបន្ទាប់ពីការប្រកាសបាន ៣ ខែនៃម៉ូឌែល ThinkStation P5 និង  P7 workstations

កុំព្យូទ័រ Lenovo ThinkStation PX នេះគឺមានប្រព័ន្ធ 3D air intake grille នៅផ្នែកខាងមុខថែមទៀត។ កុំព្យូទ័រ Lenovo ThinkStation PX  នេះមានបំពាក់នូវបន្ទះឈីប  dual-socket Xeon processor ដែលមាន 120 CPU cores ។ វាក៏មានការបង្កើនល្បឿនប្រសើរជាងមុនដល់ទៅ 53% បើធៀបទៅនឹងម៉ូឌែលមុននេះ។ បន្ថែមពីនេះទៀតនោះ វាក៏ទ្រទ្រង់នូវ dual-slot NVIDIA RTX 6000 Ada architecture graphics ផងដែរ។  

បន្ថែមពីនេះទៀតនោះ ThinkStation PX នេះក៏មានម៉េមូរីទំហំ 4TB DDR5 ដែលមាន ultra-high bandwidth  តាមរយៈ PCIe Gen 5 ល្បឿនលឿនថែមទៀត៕