ផលិតផល

Logitech G502 wireless mouse ឧបករណ៍ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Logitech ទើបតែប្រកាសបង្ហាញនូវ  G502 wireless mouse ដែលមានការឌីស្សាញយ៉ាងស្រស់ស្អាត និងមុខងារកាន់តែប្រសើរ។ Logitech G502 LIGHTSPEED គឺជា wireless gaming mouse ដ៏អស្ចារ្យក្នុងការប្រើប្រាស់។ Logitech G502 LIGHTSPEED នេះក៏មានការឌីស្សាញរូបរាងថ្មីដែលល្អបំផុតសម្រាប់ការលេងហ្គេមថែមទៀត។

G502 LIGHTSPEED wireless mouse មានទម្ងន់ស្រាលជាងមុនដល់ទៅ 7g នៅក្នុងត្រកូល G502 series ហើយវាក៏មានសេនស័រ HERO 25K sensor ថែមទៀត។ Logitech wireless gaming mouse នេះទ្រទ្រង់នូវ POWERPLAY និង LIGHTSPEED wireless technology កម្រិតខ្ពស់ថែមទៀត។  G502 LIGHTSPEED នេះក៏ងាយស្រួលក្នុងការ scroll ហើយវាក៏អាចបញ្ជាបានតាមរយៈកម្មវិធី Logitech G Hub software ថែមទៀត៕