ផលិតផល

Xiaomi  Mijia N1 Smart Dishwasher ម៉ាស៊ីនលាងចានឆ្លាតវៃកម្ចាត់មេរោគបានដល់ទៅ 99%

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនលាងចានឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា  Mijia N1 Smart Dishwasher ដែលអាចកម្ចាត់មេរោគបានដល់ទៅ 99% ហើយវាមានប្រសិទ្ធិភាពខ្ពស់ទៅលើការប្រើប្រាស់ថាមពល និងកម្រិតទឹកប្រើប្រាស់ផងដែរ។ ម៉ាស៊ីនលាងចាននេះប្រើប្រាស់នូវប្រព័ន្ធទ្វារឆ្លាតវៃ (smart door system) ដែលអាចការពារនូវចានពីសត្វល្អិត ធូលី និងការចម្លងមេរោគផ្សេងទៀតបានផងដែរ។

Mijia N1 Smart Dishwasher ក៏បំពាក់នូវប្រព័ន្ធ cutting-edge triple rapid drying system ដែលធានានូវការសម្ងួតចានបានយ៉ាងល្អ និងលឿនរហ័សថែមទៀត។ ដើម្បីធ្វើអោយចាននៅតែមានភាពស្អាតជានិច្ចនោះ Mijia N1 Smart Dishwasher នេះប្រើប្រាស់នូវប្រព័ន្ធ sterilization wash cycle ដែលមានសីតុណ្ហភាពដល់ទៅ 75°C និងអាចកម្ចាត់មេរោគបានដល់ទៅ 99.999% ៕