ផលិតផល

Philips Tableaux 25-inch E INK Advanced Color e-paper អេក្រង់បង្ហាញរូបភាពដ៏អស្ចារ្យ

ក្រុមហ៊ុន Philips ទើបតែប្រកាសបង្ហាញនូវអេក្រង់  E INK ចុងក្រោយបំផុតរបស់ខ្លួនដែលអាចប្រើប្រាស់បានជា digital signage ។ សម្រាប់ Philips Tableaux នេះគឺមានបំពាក់នូវអេក្រង់  25-inch E INK Advanced Color e-paper ។ វាត្រូវបានឌីស្សាញសម្រាប់ប្រើប្រាស់ជា menu boards និងអាចប្រើប្រាស់បានជា  POS posters ជាមួយនឹងមុខងារពិសេសៗជាច្រើន។  

Philips Tableaux នេះគឺជា digital signage ដំបូងបំផុតដែលប្រើប្រាស់នូវ  E INK ជាមួយនឹង​ D-Line LCD ។ Philips Tableaux នេះគឺមានអេក្រង់ LCD និងអេក្រង់ទី ២ ទំហំ 13.3-inch E INK ។​បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Philips និយាយថា Tableaux នេះគឺបើកបង្ហាញនូវសករាជថ្មីនៃបច្ចេកវិទ្យាអេក្រង់រហូតដល់ទៅ digital signage សម្រាប់អាជីវកម្មជាច្រើន។

25-inch E INKនេះគឺមាន 60,000 colors ហើយវាក៏មាន16:9 aspect ratio ដែលបង្ហាញរូបភាពបានច្បាស់ល្អមែនទែន។ Tableaux នេះមានម៉េមូរីទំហំ 16GB ហើយវាក៏អាច upload បានតាមរយៈការប្រើប្រាស់នូវ  USB, LAN ឬ Wi-Fi ថែមទៀត។ Philips Tableaux នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 ៕