ផលិតផល

70Mai 4K Driving Recorder A810 កាមេរ៉ារថយន្តជំនាន់ថ្មីបំពាក់នូវសេនស័រ Sony IMX678 sensor និង night vision

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននោះគឺ 70mai 4K driving recorder A810 ដែលនឹងបំពាក់នូវកាមេរ៉ា Sony IMX678 sensor ដែលមានភាពល្អប្រសើរជាងការប្រើប្រាស់នូវសេនស័រ  flagship IMX415 ។ សម្រាប់សេនស័រថ្មីនេះគឺមានភាពល្អប្រសើរជាមួយនឹងមុខងារ night vision ។ កាមេរ៉ា A810 នេះបំពាក់នូវបច្ចេកវិទ្យា Sony STARVIS 2 image sensing technology ដែលទ្រទ្រង់ទៅលើ  dynamic range ខ្ពស់ជាងមុន ហើយវាក៏មានការពង្រឹងទៅលើ  sensitivity, noise suppression, near-infrared light absorption rate ផងដែរ។

កាមេរ៉ានេះសក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹងរថយន្តប្រភេទស្ព័របានថែមទៀត។ A810 ក៏ប្រើប្រាស់ជាមួយនឹង Mai Color System & Sony ដែលផ្តល់នូវរូបភាពកម្រិតខ្ពស់ដែលធ្វើអោយពណ៌ពិតជាច្បាស់ក្នុងការប្រើប្រាស់ជាទីបំផុត៕