ផលិតផល

BYD Qin PLUS EV 2023 Champion Edition រថយន្តអគ្គិសនីស៊េរីថ្មីសាកថ្មម្តងជិះបាន 610Km

ក្រុមហ៊ុន BYDទើបតែប្រកាសបង្ហាញនូវរថយន្តចំនួន 6 ម៉ូឌែលនៅក្នុងត្រកូល BYD Qin PLUS EV 2023 Champion Edition ។​សម្រាប់រថយន្តអគ្គិសនីថ្មីនេះគឺសាកថ្មម្តងជិះបានដល់ទៅ 610Km ។ រថយន្ត BYD Qin PLUS EV 2023 Champion Edition នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា e-platform 3.0 ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្ម  12.5kWh ។

វាក៏បំពាក់នូវប្រព័ន្ធ CLTC ដែលអាចធ្វើអោយសីតុណ្ហភាពរបស់រថយន្តថយជាងមុនដល់ទៅ 40% បានថែមទៀតទៅលើប្រព័ន្ធខ្យល់របស់វា។ រថយន្ត  BYD Qin PLUS EV 2023 Champion Edition ប្រើប្រាស់នូវម៉ូទ័រ 150kW electric ដែលអាចបង្កើនល្បឿនពី  0-50km/h នៅក្នុងពេលត្រឹមតែ 3.8 វិនាទីប៉ុណ្ណោះ។ ផ្នែកខាងក្នុងរបស់រថយន្តនេះគឺមានការឌីស្សាញជាមួយនឹង​8.8-inch full LCD panel និងប្រព័ន្ធ  DiLink 4.0 intelligent network connection system ថែមទៀត។ សម្រាប់កៅអីនៅក្នុងរថយន្តនេះក៏ផ្តល់នូវផាសុខភាពបំផុតនៅក្នុងពេលបើកបរផងដែរ៕