ផលិតផល

Acer Predator Helios Neo 16 កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីដ៏ខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Acer ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Predator Helios Neo 16 ។ កុំព្យូទ័រថ្មីនេះគឺសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមជាមួយនឹងបទពិសោធន៍ថ្មីដ៏អស្ចារ្យក្នុងការប្រើប្រាស់នោះ។ កុំព្យូទ័រ  Predator Helios Neo 16 នេះបំពាក់នូវបន្ទះឈីប i5-13500HX និង  i7-13700HX processors ហើយវាមានរ៉េមទំហំ 32GBdual-channel DDR5-4800 RAM និងម៉េមូរីទំហំ  2 TB PCIe 4.0 NVMe SSD RAID ថែមទៀត។

សម្រាប់ GPU នៅលើកុំព្យូទ័រ Predator Helios Neo 16 នេះអាចជា Nvidia GeForce RTX 4050 6 GB, RTX 4060 8 GB ឬ  RTX 4070 8 GB និង  140 W TGP ផងដែរ។ កុំព្យូទ័រ Predator Helios Neo 16 នេះក៏ប្រើប្រាស់នូវកង្ហា 5th gen AeroBlade fan technology ដែលអាចកាត់បន្ថយទៅលើសីតុណ្ហភាពបានយ៉ាងល្អផងដែរ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 16-inch2,560 x 1,600 IPS panel ជាមួយនឹង 165 Hz និង  500 nit brightness, 100% sRGB color gamut, Nvidia Advanced Optimus ជាមួយនឹង  G-SYNC និង 3 ms response time ផងដែរ។

សម្រាប់រន្ធផតរបស់វាមានដូចជា  2x Thunderbolt 4 connectors, 3x USB-A 3.2 Gen 2, HDMI 2.1 video out, audio និង GbE jacks ជាមួយនឹង microSD card reader ។ សម្រាប់  Wireless connectivity នេះគឺមាន Killer Wi-Fi 6 + BT 5.2 card ហើយក្រុមហ៊ុន Acer ក៏ប្រើប្រាស់នូវ DTS X:Ultra audio processing និងថាមពលថ្ម 90 Wh ថែមទៀត៕