ផលិតផល

ASUS ROG Ranger 2 wired mechanical keyboard ក្តារចុចដ៏ទាក់ទាញសម្រាប់អ្នកលេងហ្គេម

ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវក្តារចុចថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ROG Ranger 2 series wired mechanical keyboard ។ ក្តារចុចនេះមានមុខងារពិសេសៗជាច្រើនដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមថែមទៀត។ ROG Ranger 2 keyboard នេះមានសម្លេងស្ងាត់ក្នុងការប្រើប្រាស់ និងបទពិសោធន៍នៃការចុចនៅលើ Key នោះបានយ៉ាងងាយស្រួលថែមទៀត។

មុខងារពិសេសនៅលើក្តារចុច ROG Ranger 2 keyboard នេះគឺការប្រើប្រាស់នូវ multifunctional knob switch ដែលងាយស្រួលក្នុងការគ្រប់គ្រងទៅលើសំឡេងបានយ៉ាងល្អ។ ក្រុមហ៊ុន ASUS ក៏ប្រកាសបង្ហាញនូវ extra shortcut keys សម្រាប់ប្រើប្រាស់នៅលើ Keyboard នេះផងដែរ។ សម្រាប់ keyboard នេះអនុញ្ញាតអោយអ្នកជ្រើសរើសនូវ RX optical switch ឬ NX mechanical switch ដែលសក្តិសមទៅតាមតម្រូវការរបស់អ្នក៕