ផលិតផល

Lenovo Legion E510 7.1 gaming in-ear កាសស្តាប់លេងហ្គេមដ៏អស្ចារ្យបំពាក់ 7.1 surround sound

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកាសស្តាប់លេងហ្គេមជំនាន់ថ្មីរបស់ខ្លួននោះគឺ Lenovo E510 7.1 RGB Gaming In-Ear Headphones ។ Lenovo E510 7.1 ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកលេងហ្គេម ហើយវាក៏មានបំពាក់នូវ 7.1 surround sound និង 10mm armature drivers ដែលផ្តល់នូវសំឡេងបាសលឺច្បាស់ ពិរោះក្នុងការប្រើប្រាស់។

កាសស្តាប់នេះមានកម្រិតហ្វ្រេកង់ 50 Hz ទៅ 10 kHz ហើយវាមានខ្សែប្រវែង 150cm ។ កាសស្តាប់នេះមានទម្ងន់ 26 g ហើយវាក៏មាន multifunction in-line controller និង RGB strip ដែលអ្នកអាចកំណត់បានដើម្បីអោយស៊ីគ្នានៅក្នុងពេលលេងហ្គេមរបស់អ្នកថែមទៀត។ កាសស្តាប់ Legion E510 7.1 RGB Gaming In-Ear Headphones នេះមានតម្លៃ €49.99 ៕