ផលិតផល

Lenovo YOGA 27 2023 AIO កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវ Ryzen 7 7840HS, 2K Display

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ YOGA 27 2023 All-in-one (AIO) ថ្មីរបស់ខ្លួនដែលមានកម្រិតអេក្រង់ដល់ទៅ 2K resolution ដ៏អស្ចារ្យ។ កុំព្យូទ័រ YOGA 27 2023 AIO នេះមានបន្ទះឈីប 80W AMD Ryzen 7 7840H processor រ៉េម LPDDR5-6400 onboard memory 16GB និង 32GB ហើយវាក៏ទ្រទ្រង់នូវ dual M.2 SSD ថែមទៀត។

បន្ថែមពីនេះ​កុំព្យូទ័រនេះក៏មានក្រាហ្វិកកាត NVIDIA GeForce RTX 4050 ថែមទៀត។ កុំព្យូទ័រ AIO desktop នេះមានអេក្រង់ទំហំ 27-inch display ជាមួយនឹងគែម bezel ស្តើងជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1440 resolution ។

វាក៏មានកម្រិតពណ៌ 95% DCI-P3 color gamut និង 60Hz refresh rate រួមជាមួយនឹងពន្លឺដល់ទៅ 350 nits ។​បន្ថែមពីនេះ កុំព្យូទ័រនេះក៏មាន USB-A ports, DP output និង RJ45 Ethernet port រួមជាមួយនឹងប្រព័ន្ធសំឡេង 10W speaker system ជាមួយនឹង Dolby Atmos ផងដែរ៕