ផលិតផល

Samsung Galaxy Watch6 Classic Astro Edition ស្មាតវ៉ចពិសេសសម្រាប់អ្នកតារាសាស្រ្ត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចជំនាន់ថ្មី Classic Astro Edition នៅក្នុងត្រកូលស្មាតវ៉ច Galaxy Watch6 series ។​សម្រាប់ស្មាតវ៉ច Samsung Galaxy Watch6 Classic Astro Edition នេះគឺជាប្រភេទ limited-edition ដែលពិតជាទាក់ទាញមែនទែន ប៉ុន្តែវាក៏មិនមានការផ្លាស់ប្តូរទៅលើផ្នែក hardware នោះទេបើធៀបជាមួយនឹងស្មាតវ៉ច Galaxy Watch6 Classic នោះ។

Galaxy Watch6 Classic Astro Edition នេះគឺមានការជម្រុញពីអ្នកតារាសាស្រ្តដែលប្រើប្រាស់នូវឧបករណ៍នេះដើម្បីមើលទៅលើទីតាំងនាៗនៃតារានៅលើលំហរដូចជាព្រះអាទិត្យ ព្រះចន្ទ ឬនៅពេលដែលថ្ងៃរះ និងថ្ងៃលិចជាដើម។ ស្មាតវ៉ច Samsung Galaxy Watch6 Classic Astro Edition នេះមានតម្លៃ $544 ៕