ផលិតផល

Jabra Elite 8 Active Earbuds កាសស្តាប់ជំនាន់ថ្មីបំពាក់នូវ Adaptive Hybrid ANC & IP68

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Jabra ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ Jabra Elite 8 Active earbuds ដែលមានគោលដៅសម្រាប់អ្នកចូលចិត្តកីឡា និងអ្នកចូលចិត្តហាត់ប្រាណ។ កាសស្តាប់នេះមានភាពធន់ក្នុងការប្រើប្រាស់ និងអាចប្រើប្រាស់មិនជ្រាបទឹក ធូលីថែមទៀត។ កាសស្តាប់ Jabra Elite 8 Active នេះអាចប្រើប្រាស់បាននៅស្ថានភាពធាតុអាកាសផ្សេងៗគ្នាបានដោយសារតែវាមានបំពាក់នូវ IP68 ហើយវាក៏តេស្តទៅលើភាពធន់តាមរយៈស្តង់ដារ MIL-STD-810h ថែមទៀត។

Elite 8 Active នេះក៏មានបច្ចេកវិទ្យា Hybrid Active Noise Cancellation (ANC) technology ជាមួយនឹងមុខងារ HearThrough ដែលអនុញ្ញាតអោយអ្នកអាចធ្វើការកំណត់ទៅលើបទពិសោធន៍ថ្មីនៃការស្តាប់តន្រ្តីរបស់អ្នកផ្អែកទៅលើបរិយាកាសជុំវិញថែមទៀត។ កាសស្តាប់ Elite 8 Active នេះបំពាក់នូវ 6 mm drivers ហើយវាក៏ទ្រទ្រង់នូវ Bluetooth 5.3 និង AAC/ SBC codecs ។

វាក៏មាន Dolby spatial audio ថែមទៀត។ កាសស្តាប់នេះមានថាមពលថ្មអស្ចារ្យដែលអាចប្រើប្រាស់បានដល់ទៅ 14 ម៉ោង(បិទមុខងារ ANC) និង 8 ម៉ោង (បើកមុខងារ ANC) ហើយវាអាចសាកថ្មជាមួយនឹងប្រអប់ (case) ដល់ទៅ 32 ម៉ោងថែមទៀត។ កាសស្តាប់ Elite 8 Active នេះមានពណ៌ខ្មៅ ទឹកសមុទ្រ ខារ៉ាមែល (Caramel) និងប្រផេះ។ វាមានតម្លៃ $199.99 ៕