ផលិតផល

JBL Authentics បាសឆ្លាតវៃទ្រទ្រង់ជំនួយការឆ្លាតវៃ Google Assistant & Amazon Alexa

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា JBL ទើបតែប្រកាសបង្ហាញនូវ  smart speakers របស់ខ្លួនដែលអាចប្រើប្រាស់បានជាមួយនឹងជំនួយការឆ្លាតវៃ Alexa និង Google Assistant នោះគឺ JBL Authentics ។ សម្រាប់បាស JBL retro-style smart speakers នេះក៏មានការដាក់តាំងបង្ហាញដោយក្រុមហ៊ុន JBL នៅក្នុងព្រឹត្តិការណ៍ IFA 2023 Berlin ផងដែរ។

បាសនេះមានម៉ូឌែល JBL Authentics 200, portable Authentics 300 និង Authentics 500 ដែលមានតម្លៃចន្លោះពី $329.99 និង $699.99 ។​ ការប្រើប្រាស់នូវ Google Assistant និង Amazon’s Alexa នៅលើបាស​ JBL Authentics smart speakers នេះគឺពិតជាអស្ចារ្យណាស់។ បន្ថែមពីនេះ សម្រាប់ Speakers នេះក៏មានទ្រទ្រង់នូវ Dolby Atmos, Bluetooth, Ethernet និង  Wi-Fi connectivity ថែមទៀត៕