ផលិតផល

Xiaomi Q3 Pro Projector ម៉ាស៊ីនបញ្ចាំងស្លាយថ្មីបំពាក់នូវ  120Hz Refresh Rate/ 500 lumens

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបញ្ចាំងស្លាយថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Q3 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា MEMC motion compensation technology ។ បន្ថែមពីនេះ វាក៏មានបន្ទះឈីបកម្រិតខ្ពស់ Amlogic T982 TV chip ដែលធ្វើអោយ Xiaomi Q3 Pro អាចដំណើរការនូវ frame rates ខ្ពស់យ៉ាងរលូនជាពិសេសនៅក្នុងពេលដែលទស្សនាកីឡា ឬបទពិសោធន៍នៃការលេងហ្គេមថែមទៀត។ Xiaomi Q3 Pro នេះមានកម្រិត  1080p resolution, 2GB  RAM និង 32GB storage ។​

បន្ថែមពីនេះ វាក៏មាន  dual 5W speakers និង​ HDMI 2.1, USB 3.0, DC powerនិង 3.5mm headphone jack ថែមទៀត។ ម៉ាស៊ីនបញ្ចាំងស្លាយនេះក៏មាន refresh rate120Hz, 500 lumens, 2,000:1 contrast ratio និងបញ្ចាំងបានទំហំអេក្រង់ 50-60 inch ។ Q3 Pro នេះក៏ប្រើប្រាស់នូវ  FengOS 3.0 ហើយអំពូលរបស់វាអាចប្រើប្រាស់បានច្រើនជាង 100,000 ម៉ោង៕