ផលិតផល

Apple 14-inch, 16-inch MacBook Pro កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីប M3, M3 Pro, M3 Max chips ដ៏ខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ MacBook Pro ថ្មីដែលបំពាក់នូវបន្ទះឈីប M3 chips: M3, M3 Pro និង M3 Max ។ កុំព្យូទ័រ 14-inch MacBook Pro បំពាក់នូវ M3 Chips ទាំងអស់ខាងលើនេះ ប៉ុន្តែសម្រាប់កុំព្យូទ័រ 16-inch edition គឺមានតែបន្ទះឈីប M3 Pro និង M3 Max ប៉ុណ្ណោះ។ សម្រាប់ 14-inch MacBook Pro ដែលមានបន្ទះឈីប M3 មាន 8-core CPU, 10-core GPU, 8 GB unified memory និង512 GB / 1 TBSSD storage

សម្រាប់ M3 Pro គឺមាន 2 ទំហំគឺ 11-core CPU, 14-core GPU, 18 GB unified memory, 512 GB SSD storage និង 12-core CPU, 18-core GPU, 18 GB unified memory, 1 TB SSD storage ។ សម្រាប់ M3 Max edition របស់ 14-inch MacBook Pro នេះមាន 14-core CPU, 30-core GPU, 36 GB unified memory និង 1 TBSSD storage ។  បើមើលទៅលើ 16-inch MacBook Pro ដែលមាន M3 Pro គឺមាន 18GB និង 36 GB unified memory ជាមួយនឹង 12-core CPU, 18-core GPU និង 512 GBSSD storage ។ សម្រាប់ M3 Max edition គឺមាន 2 ទំហំគឺ 14-core CPU, 30-core GPU, 36 GB  16-core CPU, 40-core GPU, 48 GB unified memory, 1 TB SSD storage និង  16-core CPU, 40-core GPU, 48 GB unified memory, 1 TB SSD storage

បើនិយាយអំពីថាមពលថ្មវិញនោះ 14-inch MacBook Pro ដែលបំពាក់នូវបន្ទះឈីប M3 chip មានថាមពលថ្មទំហំ 70Wh អាចប្រើប្រាស់បាន 22 ម៉ោង ខណៈពេលដែលបន្ទះឈីប M3 Pro និង M3 Max chip បំពាក់នូវថ្មទំហំ 72Wh អាចប្រើប្រាស់បាន​18 ម៉ោង។ វាក៏មាន 96W USB-C power adapter ។ កុំព្យូទ័រ Apple 16-inch MacBook Pro ដែលមានបន្ទះឈីប M3 Pro ឬ M3 Max chips មានថាមពលថ្មទំហំ 100Wh ដែលអាចប្រើប្រាស់បាន 22 ម៉ោង។ ម៉ូឌែល 16-inch នេះគឺមាន 140W USB-C power adapter ។ គ្រប់ម៉ូឌែល MacBook Pro នេះមានអេក្រង់ Liquid Retina XDR ដែលមានពន្លឺ 1,600 nits, 6 -speaker sound system និងប្រព័ន្ធប្រតិបត្តិការ macOS Sonoma ។ នៅលើ MacBook Pro ទាំងអស់នេះក៏មានមុខងារ Touch ID sensor, Magic Keyboard, Wi-Fi 6E, Bluetooth 5.3, SDXC card, Thunderbolt 4.4 ports, HDMI, USB-C ports និង 3.5mm audio jack ។ MacBook Pro ដែលបំពាក់នូវបន្ទះឈីប M3 មានពណ៌ Space Grey និង Silver ខណៈពេលដែលបន្ទះឈីប M3 Pro / M3 Max មានពណ៌ Space Black និង Silver