ថ្មីៗនេះ ក្រុមហ៊ុន Lenovo បានប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រស៊េរីថ្មី Lenovo Xiaoxin 14 2023 Ryzen Edition ដែលប្រើប្រាស់នូវបន្ទះឈីប AMD processor ។កុំព្យូទ័រ Lenovo Xiaoxin 14 2023 Ryen Edition នេះប្រើប្រាស់នូវបន្ទះឈីប AMD Ryen 5 7530U mobile processor ។ បន្ទះឈីប 7nm chip នេះគឺផ្អែកនៅលើស្ថាបត្យកម្ម Zen 3 architecture និង 6 cores, 12 threads, 16MB L3 cache និង clock frequency4.5GHz ។
កុំព្យូទ័រនេះមានអេក្រង់ 14-inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1200 pixelsនិង 16:10 aspect ratio ។ កុំព្យូទ័រនេះមានតួខ្លួនធ្វើពីលោហធាតុជាមួយនឹងកម្រាស់ 16.9mm និងទម្ងន់ 1.46kg ។ កុំព្យូទ័រនេះមានរន្ធផតជាច្រើនដូចជា 2 x USB Type-C, 2 x USB Type-A, HDMI, MicroSD card slot និង 3.5mm headphone jack ។
បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង 1080p webcam និង Dolby Atmos speakers ។ កុំព្យូទ័រនេះតម្លើងមកជាស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Microsoft Windows 11 និង Microsoft Office Home & Student Edition ។ កុំព្យូទ័រនេះមានថាមពលថ្ម 56.6Wh និងទ្រទ្រង់នូវ 65W USB PD charging ។ វាក៏មាន 16GB dual-channel RAM និង 512GB PCIe NVMe SSD ។ កុំព្យូទ័រនេះមានតម្លៃ ~$580 ៕