ខណៈពេលដែលម្ចាស់ទូរស័ព្ទ Samsung Galaxy S4 ទាំងអស់នៅលើទីផ្សារសហរដ្ឋអាមេរិកទទួលបាននូវអង្គប្រតិបត្តិការណ៍ Qualcomm Snapdragon SoC សម្រាប់ទូរស័ព្ទរបស់ពួកគេ ឥឡូវនេះ ស្រាប់តែមាន លេចឡើងនូវអង្គប្រតិបត្តិការណ៍ស៊េរីថ្មីមួយដែលមានឈ្មោះថា Octa-Core Exynos 5 Octa SoC ។
ក្រុមហ៊ុន Samsung ក៏បានបង្ហាញផងដែរ នៅលើ Twitter របស់ពួកគេថា អង្គប្រតិបត្តិការណ៍ស៊េរីថ្មី Exynos 5 Octa នឹងចេញលក់នាសប្តាហ៍ក្រោយនេះហើយ ដោយក្រុមហ៊ុនពុំមានការអៈអាងអ្វីឲ្យបានច្រើននោះទេ គ្រាន់តែបង្ហាញថា វាមានថាមពលខ្លាំង និង បំពាក់ដោយលក្ខណៈពិសេសជាង Version មុន។
សម្រាប់ព័ត៌មានលម្អិតបន្ថែម មានតែយើងរងចាំនៅសប្តាហ៍ក្រោយទាំងអស់គ្នា៕
ប្រភពៈ Intomobile