ព័ត៌មាន

Chrome 28 សម្រាប់ iOS ពិតជាពិសេសដោយបានបញ្ចូលជាមួយ Apps របស់ Google

​​       Google បានបង្ហាញ​ការ Update Browser ដែល​ដំណើរការ​ជាមួយ iOS កាលពី​ម្សិលមិញ​ដែលមាន​ឈ្មោះថា Chrome 28 គឺ​មួយ​សប្ដាហ៍ បន្ទាប់ពី​ការ​ច​ម្រុ​ញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទម្រង់ Browser ថ្មី​ដើម្បី​ដាក់​នៅលើ Computer desktop និង​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

       App ដែល​បាន Update មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង Apps របស់ Google ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក ងាយស្រួល​ដំណើរការ Application ផ្សេងគ្នា​ខណៈពេលដែល​អ្នក​កំពុង​ប្រើប្រាស់ Chrome និង​បន្ថែម​លក្ខណៈពិសេសផ្សេងៗទៀត​ឲ្យ​កាន់តែ​ប្រសើ​ឡើង។ ការធ្វើ​ឲ្យ​ប្រសើ​ឡើង​ដ៏​ធំ​បំផុត​នោះ​គឺ​យើង​អាច​ទទួលបាន Chrome 28 សម្រាប់​ប្រើ​នៅលើ iPhone និង iPad គឺជា​ការបញ្ចូល​គ្នា​ជាមួយ App របស់ Google។ មួយ​ផ្សេងទៀត​អ្នក​ដែល​បាន Sign in ជាមួយ Chrome វា​និង​ដំណើរការ​សេវាកម្ម​របស់ Google នៅលើ​ទូរស័ព្ទ​ចល័ត​ផ្សេងទៀត​របស់​អ្នក ដែល​អាច​អនុ​ញ្ញា​ឲ្យ​អ្នក​ដំណើរការ Application ថ្មី​ដោយផ្ទាល​ពី Chrome។ ជាក់​ស្ថែ​ង ប្រសិន​ស្វែងរក​ទីតាំង​នៅក្នុង Browser របស់​អ្នក អ្នក​អាច​ដំណើរការ Map ដោយផ្ទាល់​នៅក្នុង Google Maps ជាមួយ​ការផ្លាស់ប្ដូរ​ប៊ូ​តុង​ដែលមាន​នៅក្នុង Browser បន្ទាប់ពី​អ្នក​បាន Sign in។

      Google ក៏បាន​សន្យា​ដែរ​ថា Chrome 28 នឹង​បង្ហាញ​នូវ​លក្ខណៈពិសេស​ថ្មី​ដោយ​ក្រុមហ៊ុន​កំពុង​សាកល្បង​ជាមួយ ការធ្វើ​ឲ្យ​ទិន្នន័យ​មាន​លក្ខណៈ​កាន់តែ​តូច។ ការ Update គួរតែ​សន្សំសំចៃ​ចំនួន​កំណត់​នៃ​ទិន្នន័យ​ដែល​ជួយ​ឲ្យ​ការ load page នីមួយៗមានដំណើរ​ការ​លឿន​និង​បង្កើន Security ខណៈពេលដែល​កំពុង​ប្រើប្រាស់​ជាមួយ​ឧបករណ៍​ដែល​ដំណើរការ​ដោយ iOS៕

      ប្រភពៈ Technobuffalo