ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មី MateBook E 2023 ដើម្បីប្រជែងជាមួយនឹងថេប្លេត Microsoft Surface Pro ។ ថេប្លេតថ្មីនេះមានអេក្រង់ 120Hz OLED ជាមួយនឹងការឌីស្សាញទម្រង់ 2-in-1 ។ ថេប្លេត MateBook E នេះមានបំពាក់នូវ kickstand និង detachable keyboard ផងដែរ។ Huawei Matebook E 2023 នេះមានអេក្រង់ទំហំ 12.6-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 120Hz refresh rate ។
វាមានបន្ទះឈីប Intel Ader Lake-U processors ។ វាប្រើប្រាស់នូវ 12th -gen Core i5-1230U និង Core i7-1260U 10-core processors ។ ថេប្លេត MateBook E 2023 នេះមាន 1TB Storage ក្រាហ្វិកកាត Iris Xe Graphics iGPU series និងរ៉េមទំហំ 16GB ។ ថេប្លេតនេះមានអេក្រង់ 2,560 x 1,600 pixels និង 16:10 aspect ratio ។ 2023 MateBook E នេះមានថាមពលថ្ម 42Wh ដែលអាចប្រើប្រាស់បានយូរថែមទៀត៕