ថ្មីៗនេះក្រុមហ៊ុន Microsoft បានធ្វើការប្រកាស់នូវឧបករណ៍របស់ពួកគេនៅក្រោមឈ្មោះ Brand Nokia Lumia ហើយនាពេលនេះដែរមានរបាយការណ៍មួយដោយ Vergeបានអោយដឹងថាក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរ Googleដែលជា default search provider នៅលើឧបករណ៍ទាំងនេះ។ដែលឧបករណ៍ទាំងពីរនេះរួមមានម៉ូដែល Nokia Lumia 930 និងម៉ូដែល Nokia Lumia 630។
ការកែប្រែនេះនិងកើតមានតែលើស្មាតហ្វូនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Phone 8.1 តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលបានធ្វើការ update ទៅកាន់ Windows Phone 8.1 ក៏អាចធ្វើការប្តូរទៅsearch engine ទៅ Google ជាDefaultបានដែរ។
កាលពីមុនឧបករណ៍ជំនាន់ Lumia តែងតែភ្ជាប់មកជាមួយ Bing របស់ក្រុមហ៊ុន Microsoft ជា default search engine នៅលើប៊ូតុងsearch ប៉ុន្តែនាពេលនេះអ្នកអាចធ្វើការកំណត់យក Google ជា default search នៅក្នុង Internet Explorerសម្រាប់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ៕
ប្រភព៖ The Verge