ជាមួយនិងការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលមានឈ្មោះថា Xiaomi Mi4 កាលពីខែមុន ក្រុមហ៊ុន Xiaomi ផងដែរក៏បានធ្វើការប្រកាស់នូវជំនាន់ថ្មីនៃឧបករណ៍ថេប្ល៊េតរបស់ខ្លួនមួយនៅក្នុងប្រទេសចិនដែលមានឈ្មោះថា Xiaomi Redmi Note 4G ដែលត្រូវបានដាក់លក់ក្នុងតម្លៃ 999 RMB ប្រហែលជា $162។
ដោយបំពាក់មកជាមួយនិងអេក្រង់ទំហំធំល្មមកសាកសមក្នុងការប្រើប្រាស់ 5.5 អ៊ីង 720p HD screen ថេប្ល៊េតម៉ូដែល Redmi Note 4G LTEត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាចុងក្រោយ ជាមួយនិង TDD-LTE band របស់ចិន។
Xiaomi Redmi Note 4G មានទម្ងន់ត្រឹមតែ 10 ក្រាមដែលស្រាលជាងជំនាន់មុន និងមានអេក្រង់ទំហំ 5.5 អ៊ីងនិងគ្រប់គ្រងដំណើរការដោយអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 400 1.6GHz processor ជាមួយនិងអង្គចងចាំទំហំ 2GB នៃ RAM។
ចំពោះលក្ខណៈផ្សេងទៀតដែលមាននៅលើ Xiaomi Redmi Note រួមមានកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចស៊ែល កាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែល និងមានថាមពលថ្មកម្រិត 3100mAh ៕