ថ្មីៗនេះក្រុមហ៊ុន Yahoo បានធ្វើការដាក់បញ្ចូលនូវការ update សម្រាប់កម្មវិធី Mail app ទៅលើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធ iOS ដែលការ update នេះបាននាំយកមកនូវលក្ខណៈប្លែកៗ ល្អៗជាច្រើន និង មានដំណើរការលឿនជាងម៉ូដែលជំនាន់មុន។
ការ update ចុងក្រោយនេះបានផ្តល់អោយអ្នកប្រើប្រាស់ជាមួយនូវលក្ខណៈ រូបរាងថ្មី ដែលផ្តល់អោយអ្នកប្រើប្រាស់នូវពត៌មានទាន់ហេតុការណ៍និងពេលវេលាជាក់លាក់ ក្នុងល្បឿនលឿននៃការដំណើរការនិងbug fixes។ ហើយការ update នេះគឺអាចប្រើបានជាមួយនិងឧបករណ៍ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 7 OS។
ចំពោះការណែនាំទៅលើការUpdateចុងក្រោយនៃ Yahoo Mail appសម្រាប់ទូរស័ព្ទស្មាតហ្វូន iPhone និង iPad ចាប់ដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ចំណែកការដាក់អោយប្រើប្រាស់ចំពោះឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android វិញគឺនិងដាក់អោយប្រើប្រាស់នៅសប្តាហ៍ក្រោយ។ ដូច្នេះរាល់ពត៌មានសំខាន់ទាំងអស់គឺស្ថិតនៅលើចុងម្រាមដៃរបស់អ្នក។ ហើយការ Update នេះគឺត្រូវបានរចនាឡើងដោយផ្អែកទៅលើលក្ខណៈសម្មញ្ញធម្មតានិងងាយស្រួលដោយរួមបញ្ចូលនូវលក្ខណៈផ្សេងៗដែលស្រដៀងទៅនិង Yahoo Mail ដែរនិងលក្ខណៈថ្មីផ្សេងទៀតដូចជា one-tap ដែលដំណើរការដើម្បីធ្វើការងារសម្រាប់ខ្លួនឯងផ្ទាល់ ពត៌មានពិតសម្រាប់ខ្លួនឯងដែលសំខាន់សម្រាប់អ្នក។
បន្ថែមទៅទៀតនោះវាក៏បានដាក់បញ្ចូលនូវលក្ខណៈងាយស្រួលក្នុងការស្វែងរកនិងបង្កើននូវល្បឿនក្នុងការស្វែងរកអោយអ្នកប្រើប្រាស់ស្វែងរកនូវឈ្មោះមនុស្សនូវក្នុង inbox របស់ពួកគេ។ ក្រុមហ៊ុន Yahoo ក៏បានធ្វើការពិពណ៌នាផងដែរថា “នៅពេលដែលអ្នកប្រើប្រាស់ចាប់ផ្តើមវានូវឈ្មោះនណាម្នាក់ នោះ Yahoo Mail និងផ្តល់អោយអ្នកនូវ smart search — ដែលរួមបញ្ចូលនូវលក្ខណៈងាយស្រួលដោយបង្ហាញទាំងឈ្មោះមនុស្ស និង សារ — ដើម្បីជួយអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរក” នេះគឺជាបំលាស់ប្តូរដែលបានដាក់បញ្ចូលនៅក្នុងការUpadate នេះ៖
ចំពោះ iPhone iOS7+ Yahoo Mail app គឺបានបង្កើននូវពត៌មានថ្មី ,លក្ខណៈនិងល្បឿនក្នុងការស្វែងរក( search)និងបង្ហាញនូវពត៌មានទាក់ទងនិងអាកាសធាតុ, កីឡា, Bug fixes និងពត៌មានផ្សេងៗទៀតដែលចង់ដឹង។
ប្រសិនបើអ្នកគឺជាអ្នកប្រើប្រាស់Yahoo Mail appនៅលើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS សូមចូលទៅកាន់ App Store នោះអ្នកនិងអាចធ្វើការupdateទៅលើ app បានហើយ។ តែចំពោះអ្នកប្រើប្រាស់ Yahoo Mail appនៅលើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អ្នកអាចដំណើរការ Updateវាបាននៅសប្តាហ៍ក្រោយ៕
ប្រភព៖ Yahoo