អ្នកណាមិនដឹងថា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ជាគូរបដិបក្សពិសេសនឹងគ្នា។ផលិតផលថ្មីរបស់ក្រុមហ៊ុនទាំងពីនេះត្រូវបានគេយកទៅសាកល្បងដូចគ្នា។
ថ្មីៗនេះផងដែរ ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple ម៉ាកiPhone ថ្មីទាំងពីរម៉ូដែលត្រូវបានគេយកទៅសាកល្បងល្បីថាបត់កោង។
ចុះ Galaxy Note4 របស់ក្រុមហ៊ុន Samsung វិញគេយកទៅសាកល្បងយ៉ាងមេចដែរ?
Galaxy Note4 ពិតជាអស្ចារ្យ និងគួរឱ្យស្ញប់ស្ញែង ព្រោះគេបានយកវាទៅសាកល្បងជាមួយម៉ាស៊ីនសង្កត់ ហើយក្រោយមកទៀតបានប្រើកំលាំមនុស្សមកសាកល្បងបន្ថែមទៀត។ជាមួយនឹងម៉ាស៊ីនគេអាចសង្កត់វាបានបីលេខបន្ទាត់ក្រិត តែគ្មានបញ្ហា។នៅពេលគេប្រើកំលាំងមនុស្សវិញ អង្គុយលើផង អង្គុយអ៊ុកផង ក៏គ្មានបញ្ហា៕
ចង់ដឹងថាវាខ្លាំងប៉ុនណាសូមមើលវីដេអូខ្លី៖